មិត្តសម្លាញ់ពិត

សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ​ មានចំពោះមនុស្សគ្រប់រូបគឺអស្ចារ្យណាស់។  មិត្តល្អបំផុតត្រូវបានបង្កើតឡើងដើម្បីជាកន្លែងដែលអាចទុកចិត្តបាន ដើម្បីចែករំលែកក្ដីស្រឡាញ់ភ្ជាប់ការទំនាក់ទំនង និងជួយមនុស្សឱ្យទទួលបានសេចក្ដីស្រឡាញ់ និងផែនការដ៏អស្ចារ្យរបស់ទ្រង់


តើអ្នកទទួលជំនួយពីព្រះយេស៊ូវដោយរបៀបណា?

ព្រះយេស៊ូវតែងតែនៅក្បែរលោកអ្នក ហើយតែធ្វើដំណើរជាមួយលោកអ្នកជានិច្ច។ ទ្រង់សន្យាថានឹងមិនចាកចេញពីលោកអ្នកទើយ។ ដោយ​សារ​ទ្រង់​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះលោក​អ្នក។


អ្នកមិនចាំបាច់ធ្វើអ្វី ដើម្បីឲ្យព្រះជួយទេ។ រឿងតែមួយគត់ដែលលោកអ្នកត្រូវធ្វើ គឺជឿ ហើយនិយាយទៅកាន់ព្រះយេស៊ូវ។


  • ទទួលព្រះយេស៊ូវឥលូវនេះ

    “ព្រះអម្ចាស់យេស៊ូវអើយ!


    ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់សេចក្តីស្រលាញ់របស់ទ្រង់ចំពោះទូលបង្គំ។ សូមទ្រង់បានយាងចូលក្នុងជីវិតទូលបង្គំ ព្រមទាំងរួមដំណើរជាមួយទូលបង្គំ សូមណែនាំទូលបង្គំនៅក្នុងការធ្វើដំណើរទៅមុខទៀត។ សូមជួយលទូលបង្គំអោយកាន់តែស្គាល់ព្រះអង្គ និងមានបទពិសោធន៍ជាមួយព្រះអង្គ។ 


    ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!

ហេតុអ្វីបានជាពួកយើងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ?

ពួកយើងចង់ចែកអំពីសេចក្តីស្រលាញ់ ហើយក៏ជាក្តីសង្ឃឹមសម្រាប់លោកអ្នក នៅពេលដែលលោកអ្នកឆ្លងកាត់ទុក្ខលំបាកនៅក្នុងជីវិតនេះផងដែរ។ បំណងប្រាថ្នារបស់ពួកយើង គឺចង់អោយលោកអ្នកបានរកឃើញទំនាក់ទំនងដ៏ពិត សម្រាប់អត្ថន័យជីវិតដែលលោកអ្នករស់នៅលើផែនដីនេះ។