គ្រោះថ្នាក់នៃកំហឹងនៅក្នុងទំនាក់ទំនងរបស់មនុស្ស

មានទំនាក់ទំនងដ៏ស្រស់ស្អាតជាច្រើននៅក្នុងដំណើរជីវិតរបស់មនុស្ស។ ដូចជាទំនាក់ទំនងក្នុងនាមជាឪពុកម្តាយ ទំនាក់ទំនងបងប្អូនបង្កើត ទំនាក់ទំនងអាពាហ៍ពិពាហ៍ ទំនាក់ទំនងមិត្តភ័ក្តិ ទំនាក់ទំនងបងប្អូនជីដូនមួយជាដើម។ ទំនាក់ទំនងខ្លះយើងបង្កើតឡើងដោយខ្លួនឯង ហើយទំនាក់ទំនងខ្លះយើងទទួលដូចតាំងតែពីយើងកើតមក។ វាជាទំនួលខុសត្រូវរបស់យើងនៅក្នុងការចងទំនាក់ទំនងទាំងអស់នេះជាមួយនឹងភាពស្រស់ស្អាត។
ប៉ុន្តែប្រសិនបើលោកអ្នកឆាប់ខឹងខ្លាំងពេកនៅក្នុងរឿងតូចតាច នោះវាអាចប្រែក្លាយជារឿងដ៏គ្រោះថ្នាក់។ តើកំហឹងរបស់លោកអ្នកធ្លាប់ដកយកទំនាក់ទំនងដ៏ពិសេស និងមានតម្លៃពីជីវិតរបស់លោកអ្នកដែរឬទេ? តើលោកអ្នកចោះបោះបង់ចោលទម្លាប់នេះដែរឬទេ? លោកអ្នកចង់ ប៉ុន្តែមិនអាចធ្វើបាន សូមបានមើលពីរបៀបដែលអាចដោះស្រាយកំហឹងទាំងនេះ នោក្នុងព្រះគម្ពីរទំនុកដំកើង និងក័ណ្ឌដំណឹងល្អដែលអាចផ្តល់ក្តីសង្ឃឹមដល់លោកអ្នកបាន។
១. លោកអ្នកត្រូវតែចេះគ្រប់គ្រងកំហឹង
សុភាសិត ២៩:១១ ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។ នៅពេលដែលយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះយើងមើលឃើញយ៉ាងច្បាស់ថា អ្នកដែលបញ្ចេញកំហឹង គឺជាមនុស្សល្ងីល្ងើ និងល្ងង់ខ្លៅ។ យើងត្រូវចេះគ្រប់គ្រប់ខ្លួនឯង ដើម្បីកុំអោយក្លាយជាមនុស្សល្ងីល្ងើ។
រឿងមួយដែលយើងតែងតែឮនោះគឺ «ខ្ញុំខឹង ខ្ញុំមិនអាចអត់ទោសអោយអ្នកបានទេ»។ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់លោកអ្នកថា ប្រសិនបើលោកអ្នកកំពុងគិតថាការទួលយកវាជារឿងត្រឹមត្រូវ នោះលោកអ្នកមិនទទួលបានអ្វីទាំងអស់។ យើងនឹងរក្សាទុកនូវកំហុស ហើយផឹកនូវកំហឹងរបស់យើង។ ការពារខ្លួនយើង និងអ្នកដទៃនូវអ្វីដែលបានហាមប្រាម។
២. រៀនអត់ទោស
សុភាសិត ២៩:១១ តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។
វាជារឿងដ៏សំខាន់សម្រាប់លោកអ្នក នៅក្នុងការយល់អំពីកំហឹងអាចដកនូវទំនាក់ទំនងដ៏ស្រស់ស្អាតរបស់លោកអ្នកបាន។ ដូច្នេះលោកសូមកុំព្រងើយកន្តើយនូវរឿងដែលធ្វើអោយលោកអ្នកខឹងនោះឡើយ។ នៅក្នុងរបៀបដូចគ្នានេះ ការអត់ទោសត្រូវបានបង្កើតឡើងនៅក្នុងខ្លួនរបស់យើង។ នៅពេលដែលលោកអ្នកចេះមានទម្លាប់អត់ទោសនៅក្នុងជីវិតរបស់លោកអ្នក នោះអ្វីៗនឹងកាន់តែងាយស្រួលសម្រាប់លោកអ្នក។ ការភ័យខ្លាចនៅក្នុងារ ខ្លាចបាត់បង់ទំនាក់ទំនងក៏រលាយបាត់ពីខ្លួនលោកអ្នកទៅដែរ។
៣. សេចក្តីអធិស្ឋាន
ឱព្រះអម្ចាស់យេស៊ូវ ទូលបង្គំសូមអរព្រះគុណទ្រង់ដែលបានដឹកនាំជីវិតទូលបង្គំ។ ទូលបង្គំសូមចូលមកចំពោះទ្រង់ សូមទ្រង់បានដកនូវរាល់ទាំងកំហឹង ដែលធ្វើអោយអ្នកដទៃឈឺចាប់ចេញពីទូលបង្គំផង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។