ដិតដាមនឹងហេតុការណ៍ដ៏អាក្រក់

ដំណើរនៃជីវិត មនុស្សម្នាក់ឆ្លងកាត់ឧប្បត្តិហេតុ និងហេតុការណ៍មួយចំនួនដែលបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅនៅក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មក ពួកគេបានលាក់ទុកនូវការឈឺចាប់នោះពេញមួយជីវិត។ ពួកគេមិនអាចរំដោះខ្លួនពួកគេចេញពីការទាំងនោះបានទេ ទោះបីជាពួកគេបានប្រើវិធីសាស្រ្តជាច្រើនក៏ដោយ។
តើលោកអ្នកធ្លាប់ឆ្លងកាត់នូវស្ថានភាពបែបនេះដែរឬទេ? តើលោកអ្នកតែងតែមានអារម្មណ៍ក្រៀមក្រំមែនទេ? ប្រហែលមកពីលោកអ្នកបានបាត់បង់មនុស្សជាទីស្រលាញ់របស់លោកអ្នក? សាច់ញាតិដ៏ជិតស្និទ្ធរបស់លោកអ្នកបានចាកចេញពីពិភពលោកនេះ ហើយគ្មានអ្វីមកជំនួសពួកគេបានឡើយ។ លោកអ្នករស់នៅជាមួយនឹងភាពបាត់បង់ ស្ទើរពេញមួយជីវិតដោយសារតែគ្រោះថ្នាក់។ ជើង ឬដៃរបស់អ្នកត្រូវបានពិការជារាងរហូតដោយសារតែគ្រោះថ្នាក់។ ហើយពេលនេះលោកអ្នកក្លាយជាមនុស្សពិការពេញមួយជីវិត។ វាធ្វើអោយលោកអ្នកប៉ះទង្គិចផ្លូវចិត្តជាខ្លាំង។ លោកអ្នកត្រូវបានគេបោកប្រាស់ បរាជ័យ ឬមានជំងឺ។ មានអនុស្សាវរីយ៍ជាច្រើនក្នុងជីវិត ដែលធ្វើអោយលោកអ្នកនឹកដល់ពួកគេ។ អ្វីដែលសំខាន់បំផុត គឺយើងត្រូគិតអំពីរបៀបដែលយើងអាចាកចេញពីស្ថានភាពនេះបាន។ តើមានផ្លូវសម្រាប់ចិត្តពីស្ថានភាពនេះដែរឬទេ? មានក្តីសង្ឃឹមសម្រាប់យើងតាមយៈព្រះគម្ពីរដំណឹងល្អ និងទំនុកដំកើង។
ព្រះជាម្ចាស់ទ្រង់ជាព្រះដែលកំសាន្តចិត្តលោកអ្នក
អេសាយ ៥១:១២ បានចែងថាសូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់។
អេសាយ ៥១:១៥ បានចែងថា ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្តីសរសើររបស់ទ្រង់។
ប្រសិនបើលោកអ្នកចង់ចាកចេញពីស្ថានភាពនេះ លោកអ្នកត្រូវចូលមករកព្រះ។ លោកអ្នកត្រូវអធិស្ឋាន ហើយត្រូវជឿថា ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយលោកអ្នកទោះបីជាលោកអ្នកកំពុងដើរកាត់ព្យុះភ្លៀងក៏ដោយ ទ្រង់យកឈ្នះសេចក្តីស្លាប់ ទ្រង់មានព្រះជន្មរស់ឡើងវិញ។ ទ្រង់នឹងដឹកនាំលោកអ្នកដើម្បីចាកចេញពីភាពជូរល្វីងនៃជិវិតនេះ។ លោកអ្នកអាចស្វែងរកឃើញការស្កប់ចិត្តនៅក្នុងទ្រង់។
ថ្វាយរាល់ទាំងបន្ទុកទាំងអស់ដល់ព្រះជាម្ចាស់
ទំនុកដំកើង ៥៥:២២ បានចែងថា ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ។
នៅពេលដែលលោកអ្នកលោកអ្នកថ្វាយនូវរាល់ទាំងបន្ទុករបស់លោកអ្នកដល់ព្រះជាម្ចាស់ នោះទ្រង់សព្វព្រះហឬទ័យនឹងសម្រាលរាល់ទាំងបន្ទុករបស់លោកអ្នក។ ទ្រង់ប្រទានដល់លោកអ្នកនូវការកំសាន្តចិត្ត និងសេចក្តីសុខសាន្ត។ មានតែការចុះចូលចំពោះទ្រង់អស់ពីចិត្តទេ ទើបធ្វើអោយលោកអ្នកធូរស្បើយបាន និងមានអំណរឡើងវិញ លោកអ្នកនឹងអាចបំភ្លេចនូវរាល់ទុក្ខសោកក្នុងជីវិតរបស់លោកអ្នកបាន។ ទ្រង់គង់នៅជាមួយនឹងលោកអ្នកជានិច្ច។
សេចក្តីអធិស្ឋាន
ព្រះអម្ចាស់យេស៊ូវ ទូលបង្គំចូលមករកទ្រង់។ ទ្រង់ជ្រាបពីស្ថានភាពរបស់ទូលបង្គំ និងទុក្ខព្រួយរបស់ទូលបង្គំ។ ទូលបង្គំមិនអាចរកឃើញនូវសេចក្តីសុខសាន្ត និងការកំសាន្តចិត្តនៅក្នុងផែនដីនេះទេ ក្រៅតែពីក្នុងទ្រង់។ ទូលបង្គំត្រូវការការកំសាន្តចិត្ត និងភាពស្កប់ចិត្តនៅក្នុងទ្រង់ អាមែន!