ស្វែងរកសេចក្តីសុខសាន្ត

Hopeless

សម័យនេះ គឺជាយុគសម័យនៃភាពច្របូកច្របល់ និងភាពវឹកវរ។​ មនុស្សជាច្រើនហាក់បីដូចជាកំពុងជាប់គាំងនៅក្នុងស្ថានភាពដ៏លំបាកជាច្រើន។ ទំាងគំនិង ទាំងការព្រួយបារម្ភកំពុងហ៊ុំព័ទ្ធពួកគេ ហើយធ្វើអោយពួកគេខ្វះនូវ សេចក្តីសុខសាន្ត និងការស្កប់ចិត្ត។

 

តើជីវិតរបស់លោកអ្នកកំពុងជួបនូវភាពស្មុគស្មាញមែនទេ? តើលោកអ្នកមិនអាចស្វែងរកឃើញនូវសេចក្តីសុខសាន្តមែនទេ? តើលោកអ្នកកំពុងស្វែងរកសេចក្តីសុខសាន្តមែន? សេចក្តីសុខសាន្តបាននាំមកនូវភាពស្កប់ចិត្តនៅខាងក្នុង និងធ្វើអោយលោកអ្នកមានអារម្មណ៍រួចផុតពីការខ្វល់ខ្វាយទាំងឡាយ។ ដូច្នេះ ចូរអោយលោកអ្នកបានស្វែងរកជំនួយតាមរយៈព្រះគម្ពីរទំនុកដំកើង និងព្រះគម្ពីរដំណឹងល្អខាងក្រោមនេះ។

 

១. ការស្កប់ចិត្តនៅក្នុងព្រះយេស៊ូវ

មូលហេតុចំបងបំផុតដែលធ្វើអោយយើងមិនចេះស្កប់ចិត្ត គឺការខ្វល់ខ្វាយ និងការថប់បារម្ភខាងក្នុងរបស់យើង។ តើវានឹងទៅជាយ៉ាងណា? តើវាកើតឡើងនៅពេលណា? ទាំងអស់នេះគឺជាសំណួរដែលតែងតែកើតឡើងនៅក្នុងយើង និងបង្កើតនូវស្ថានភាពមិនច្បាស់លាស់មួយ។ ប៉ុន្តែនៅក្នុងស្ថានភាពនេះ យើងអាចស្វែងរកឃើញនូវសេចក្តីសុខសាន្ត និងការស្កប់ចិត្តដ៏ពិតប្រាកដនៅក្នុងព្រះយេស៊ូវគ្រីស្ទ។


នៅក្នុងព្រះគម្ពីរ
យ៉ូហាន​ ១៤:២៧ បានចែងថា «ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ»។

 

ព្រះបន្ទូលដែលចេញពី​ព្រះ​ឱស្ឋ​របស់​ព្រះ​យេស៊ូ​វបានផ្តល់អោយយើងនូវសេចក្តីសុខសាន្តដ៏មិនចេះផុតឡើយ។ នៅពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ។​ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា ទ្រង់ប្រទាននូវសេចក្តីសុខសាន្តដ៏មិនចេះផុតឡើយដល់លោកអ្នក នោះតើលោកអ្នកត្រូវខ្វល់ខ្វាយធ្វើអ្វីទៀត។ នៅក្នុងព្រះគម្ពីរ ១ពេត្រុស ៥:៧ បានចែងថា  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

 

ព្រះយេស៊ូវទ្រង់យកព្រះទ័យទុកដាក់ចំពោះលោកអ្នក ទ្រង់ជ្រាបពីបញ្ហាដែលលោកអ្នកកំពុងឆ្លងកាត់។ ទ្រង់ជ្រាបពីមូលហេតុនៃបញ្ហា និងការខ្វល់ខ្វាយរបស់លោកអ្នក។ ដូច្នេះ អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺ អធិស្ឋាន ហើយទូលសុំសេចក្តីសុខសាន្ត និងភាពស្កប់ចិត្តដល់ខ្លួនឯង។ លោកអ្នកត្រូវតែថ្វាយទ្រង់នូវចិត្តគំនិតរបស់លោកអ្នក នៅពេលដែលលោកអ្នកធ្វើបែបនេះនោះ លោកអ្នកនឹងចាប់ផ្តើមមានសេចក្តីសុខសាន្តដ៏មិនចេះចប់នៅក្នុងខ្លួនរបស់លោកអ្នក។

 

២. សេចក្តីអធិស្ឋាន

ព្រះអម្ចាស់យេស៊ូវ ទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់សេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ។ ទូលបង្គំសូមថ្វាយរាល់ទាំងចិត្ត​គំនិត​ទាំង​អស់​របស់​ទូលបង្គំដល់ទ្រង់នៅថ្ងៃនេះ។ សូមបំពេញដល់ទូលបង្គំនូវបំណងព្រះហឬទ័យទ្រង់នៅក្នុងជីវិតរបស់ទូលបង្គំនៅថ្ងៃនេះ។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!