«ខ្ញុំមកដើម្បីព្យាបាលរបួសដួងចិត្តដ៏ខ្ទេចខ្ទាំរបស់អ្នក»

នៅក្នុងជីវិតយើងម្នាក់តែងតែជួបនូវរឿងហេតុឈឺចាប់ និងរបួសដួងចិត្តជាច្រើន។ នៅពេលនោះលោកអ្នកគិតថា «ខ្ញុំនឹងបន្តនៅក្នុងការដើរជាមួយនឹងភាពឈឺចាប់នោះជារាងរហូត។ មនុស្សម្នាក់ៗតែងតែជួបនូវរឿងហេតុផ្សេងៗពីគ្នា។​ ប្រហែលជាលោកអ្នក កំពុងជួបនូវភាពឈឺចាប់ដោយសារ ស្នេហា ការបាត់បង់មនុស្សជាទីស្រលាញ់ ត្រូវមិត្តភក្តិក្បត់ ឬគ្រាន់តែពាក្យសម្តីដែលចេញពីមនុស្សដែលលោកអ្នកស្រលាញ់ក៏អាចធ្វើអោយលោកអ្នកឈឺចាប់ដោយអចេតនាបានផងដែរ។


តើលោកអ្នកធ្លាប់ជួបនូវស្ថានភាពបែបនេះទេ? តើលោកអ្នកគិតថាលោកអ្នកមិនអាចឈកឈ្នះភាពឈឺចាប់នោះ ហើយបន្តរស់នៅជាមួយសុភមង្គលបានមែនដែរឬទេ? សូមស្វែងរកដំណោះស្រាយជាមួយពួកយើងតាមរយៈអត្ថបទខាងក្រោមនោះ។


តើធ្វើដូចម្តេចដើម្បីព្យាបាលការខូចខាតខាងក្នុង?

ព្រះយេស៊ូវតែងតែនៅជិតមនុស្សដែលខូចចិត្ត ហើយជួយសង្គ្រោះអ្នកដែលស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ នោះគឺជាការសន្យាដ៏ប្រាកដរបស់ទ្រង់ចំពោះអ្នក និងមនុស្សទាំងអស់។


 ដូច្នេះ មិនថាស្ថានភាពរបស់អ្នកអាក្រក់យ៉ាងណាទេ ទ្រង់តែងតែនៅទីនោះ ហើយរង់ចាំជួយអ្នក នៅពេលអ្នកបើកមាត់ទៅកាន់ទ្រង់។


 ​ចូរទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង

ព្រះយេស៊ូវ​ប្រទាន​ដល់លោកអ្នក​នូវ​អំណាច​ដើម្បី​យក​ឈ្នះ​លើ​ភាព​ទទេ និង​ភាពអស់សង្ឃឹម

ព្រះ​អង្គជាអ្នក​បង្កើត​សកលលោក​នេះ ហើយគង់​នៅ​ជា​មួយនឹង​អ្នក​ជានិច្ច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយផ្លាស់ប្រែ​ជីវិត​របស់លោក​អ្នក។


ទ្រង់ដឹងថា ជីវិតតែងតែពោរពេញដោយការលំបាក និងព្រឹត្តិការណ៍ផ្សេងៗ។ ដូច្នេះ ទ្រង់​ប្រទាន​ដល់លោក​អ្នក​នូវ​សេចក្តីសន្យា​ ថា​នឹង​ការពារ​អ្នក​រាល់​គ្នា​​៖ «ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។»


ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ ទ្រង់ជ្រាបរួចហើយ ហើយនឹងការពារ ហើយផ្តល់ឱ្យលោកអ្នកនូវសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់លោកអ្នក។​

ព្រះទ្រង់នឹងព្យាបាលរបួសដួងចិត្តរបស់លោកអ្នក

កាលណាលោកអ្នកផ្តោតលើការឈឺចាប់របស់លោកអ្នកកាន់តែច្រើន នោះលោកអ្នកនឹងមានអារម្មណ៍ឈឺចាប់កាន់តែខ្លាំង។


ផ្ទុយទៅវិញ ចូរអោយយើងបានផ្តោតលើព្រះយេស៊ូវគ្រីស្ទវិញ ព្រោះទ្រង់មានអំណាចនៅក្នុងការព្យាបាលដល់លោកអ្នក។


ពេលលោកអ្នកថ្វាយរាល់ទាំងបន្ទុកដល់ព្រះជាម្ចាស់ នោះទ្រង់ក៏ចាប់ផ្តើមស្តារចិត្តលោកអ្នកឡើងវិញ។​ ទ្រង់ស្រលាញ់លោកអ្នក ហើយចង់ឃើញលោកអ្នករស់នៅដោយអំណរ។​


តើលោកអ្នកត្រៀមខ្លួនដើម្បីអធិស្ឋានទៅកាន់ព្រះយេស៊ូវហើយឬនៅ?

ប្រសិនបើលោកអ្នកចង់ទទួលការព្យាបាលពីទ្រង់ នេះជាលំនាំអធិស្ឋានសម្រាប់លោកអ្នក៖


ព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំជឿថាព្រះអង្គជ្រាប នូវអ្វីដែលទូលបង្គំកំពុងឆ្លងកាត់នេះ។ ទូលបង្គំជឿថា ទ្រង់មានអំណាចនៅក្នុងការព្យាបាលរបួសដួងចិត្តរបស់ទូលបង្គំ។

សូមទ្រង់បានយាងចូលមកក្នុងជីវីតទូលបង្គំ ហើយដកអស់ទាំងបន្ទុក និងភាពជូរល្វីងចេញពីដួងចិត្តរបស់ទូលបង្គំ។ សូមទ្រង់ព្យាបាលដួងចិត្តរបស់ទូលបង្គំ ហើយប្រទានដល់ទូលបង្គំនូវអំណរនៅក្នុងជីវិតនេះ។ អរព្រះគុណព្រះអង្គ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន!


តើលំនាំនៃការអធិស្ឋានខាងលើដូចទៅនឹងអ្វីដែលលោកអ្នកចង់អធិស្ឋាននៅក្នុងចិត្តដែរឬទេ? ប្រសិនបើដូច​ នោះសូមអធិស្ឋានតាមលំនាំនោះម្តងទៀត ដូចជាលោកអ្នកកំពុងនិយាយជាមួយព្រះអង្គ។