ទីមួយ៖ ព្រះជាម្ចាស់ស្រលាញ់យើងដោយឥតលក្ខខណ្ឌ
តាំងតែពីយើងកើតមក ព្រះទ្រង់បានស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ។ ទ្រង់មានផែនការដ៏អស្ចារ្យសម្រាប់យើង ដើម្បីយើងអាចរស់នៅក្នុងជីវិតដ៏មានន័យ ហើយទទួលបានសុភមង្គល និងសេចក្តីសុខសាន្តពីទ្រង់ ។
"ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ"
ហេតុអ្វីបានជាមនុស្សជាច្រើន នៅតែមិនបានជួបប្រទះជីវិតដ៏មានន័យតាមរយៈព្រះយេស៊ូវ? ដោយសារតែ...
ទីពីរ៖ ដោយសារតែអំពើបាប យើងត្រូវបានញែកចេញពីព្រះ ដូច្នេះយើងមិនអាចយល់ និងទទួលបាននូវ
សេចក្តីស្រឡាញ់ និងជីវិតដ៏មានន័យរបស់ទ្រង់ឡើយ។
ប៉ុន្តែយើងរស់នៅក្នុងពិភពលោកដែលខូចដោយសារអំពើបាប។ រាល់ពេលដែលយើងមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ វារុញយើងឱ្យឆ្ងាយពីទ្រង់បន្តិច។
អំពើបាបធ្វើឱ្យយើងមានអារម្មណ៍ឯកោ និងមិនអាចសម្រេចបាននូវអ្វីដែលយើងចង់បាន។ ទោះបីជាយើងព្យាយាមធ្វើអំពើល្អ និងធ្វើតាមពីធីសាសនាផ្សេងៗក៏ដោយ ក៏វាឥតប្រយោជន៍ និងមិនអាចនាំមកនូវអារម្មណ៍នៃការបំពេញនូវភាពពេញលេញដែលយើងតែងតែស្វែងរកនោះដែឬ។
ស្ពានតែមួយគត់ដែលជួយយើងភ្ជាប់ជាមួយព្រះជាម្ចាស់វិញគឺ...
ទីបី៖ ព្រះយេស៊ូវ គឺដំណោះស្រាយតែមួយគត់ចំពោះបញ្ហានៃអំពើបាបទាំងអស់។ តាមរយៈព្រះគ្រីស្ទ លោកអ្នកអាច
យល់ និងទទួលបទពិសោធន៍ពីសេចក្តីស្រឡាញ់ និងជីវិតដ៏មានន័យដែលព្រះមានសម្រាប់លោកអ្នក។
ប៉ុន្តែ ព្រះមិនចង់ឲ្យយើងរស់នៅក្នុងអំពើបាប និងការដាច់ចេញពីព្រះឡើយ។ ដោយសារសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់ទ្រង់ ព្រះទ្រង់បានបញ្ជូនព្រះយេស៊ូវ ជាព្រះរាជបុត្រាតែមួយរបស់ទ្រង់មកផែនដី។
ព្រះយេស៊ូជាអំណោយដ៏ជាទីស្រឡាញ់របស់ព្រះចំពោះយើង។ ទ្រង់បានស៊ូទ្រាំនឹងការដាក់ទណ្ឌកម្ម ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីដង្វាយធួននឹងអំពើបាបរបស់យើង បើកផ្លូវឱ្យយើងត្រូវបានប្រោសអោយជា អត់ទោស ហើយមានជីវិតថ្មី។
គ្រាន់តែស្គាល់មិនគ្រប់គ្រាន់ឡើយសម្រាប់លោកអ្នក...
ទីបួន៖ លោកអ្នកត្រូវតែទទួលយកព្រះយេស៊ូវដោយផ្ទាល់ជាព្រះអង្គសង្គ្រោះ និងជាព្រះអម្ចាស់នៃជីវិតរបស់អ្នក។ មានតែពេលនោះទេដែលអ្នក
អាចជួបប្រទះនឹងសេចក្ដីស្រឡាញ់ និងជីវិតដ៏មានន័យដែលព្រះមានសម្រាប់លោកអ្នក។
ឥឡូវនេះការសម្រេចចិត្តគឺជារបស់លោកអ្នក។ លោកអ្នកអាចបន្តរស់នៅក្នុងអំពើបាប មានអារម្មណ៍ថាបាត់បង់ និងអសន្តិសុខ ឬក៏អ្នកអាចជ្រើសរើសបើកដួងចិត្តរបស់លោកអ្នក ហើយទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនៃជីវិតរបស់លោកអ្នក។
មានតែតាមរយៈការជឿទុកចិត្ត និងទទួលទ្រង់ប៉ុណ្ណោះ ទើបលោកអ្នកអាចទទួលបានបទពិសោធន៍ពីផែនការដ៏ស្រស់ស្អាតដែលព្រះមានសម្រាប់ជីវិតអ្នក។
ខាងក្រោមនេះនឹងពន្យល់ដល់លោកអ្នកអំពីរបៀបទទួលព្រះយេស៊ូវគ្រីស្ទ...