តើ​អារម្មណ៍​ឯកា ​និងភាព​ឯកា​តែនៅ​ជាប់​នឹងលោក​អ្នក​មែនទេ?

  តើលោកអ្នកធ្លាប់មានអារម្មណ៍ លោកអ្នកលែងមានការចាប់អារម្មណ៍នឹងជីវិតបច្ចុប្បន្នរបស់លោកអ្នកមែនទេ លោកអ្នកមានអារម្មណ៍ថាបាត់បង់អ្វីមួយ ហើយមានអារម្មណ៍ទទេនៅក្នុងដួងចិត្តរបស់លោកអ្នកមែនទេ? បើទោះជាលោកអ្នកមានមិត្តភក្តិ និងសាច់ញាត់ជាច្រើននៅជុំវិញក៏ដោយ ប៉ុន្តែលោកអ្នកនៅតែមានអារម្មណ៍ឯការ​ និងភាពទទេដដែល។ អារម្មណ៍ទាំងនោះកើតចេញពីពីដួងចិត្តដ៏ជ្រៅរបស់ពួកយើង។ ដយសារតែលោកអ្នកមានមនុស្សជាច្រើននៅជុំវិញលោកអ្នក ប៉ុន្តែគ្មាននរណាម្នាក់ដែលនៅក្បែរលោកអ្នក និយល់ពីលោកអ្នកឡើយ។ តើអ្នកឃើញរូបភាពរបស់អ្នកបែបនេះទេ? ចូរបន្តរិះរកវិធីដើម្បីយកឈ្នះអារម្មណ៍ឯកោនេះ។


អារម្មណ៍នៃភាពឯកា និងភាពឯកោក្នុងចំណោមមនុស្សជាច្រើន


អាចនិយាយបានថា ភាពឯកាត្រូវបានចាត់ទុកថាជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប មិនថាលោកអ្នកចូលចិត្តអារម្មណ៍នេះឬក៏អត់នោះទេ។ ដោយសារបុគ្គលម្នាក់ៗមានរឿងផ្ទាល់ខ្លួន និងអារម្មណ៍រៀងៗខ្លួន មានមនុស្សតិចណាស់ដែលចង់ប្រាប់អំពីការលំបាក និងទុក្ខលំបាកដែលពួកគេកំពុងឆ្លងកាត់ទៅកាន់អ្នកដទៃ។


នៅពេលលោកអ្នកស្ថិតក្នុងអារម្មណ៍នេះយូរ នោះអ្នកនឹងមានអារម្មណ៍ថាគ្មានអ្នកណាយល់ពីលោកអ្នក ហើយមិនត្រឹមតែបាត់បង់អារម្មណ៍ចំពោះអ្នកជុំវិញលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបាត់បង់អ្វីគ្រប់យ៉ាងដែលនៅជុំវិញលោកអ្នកផងដែរ។


ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីស្ថិតស្ថេរជារៀងរហូតនោះទេ នៅពេលដែល "ទីជំរក" តែមួយគត់របស់លោកអ្នកបានបាត់ លោកអ្នកនឹងត្រលប់ទៅមានអារម្មណ៍បាត់បង់ និងខូចចិត្តវិញ។ តើ​មាន​នរណា​ម្នាក់​ដែល​អាច​ជួយ​លោកអ្នកអោយ​យក​ឈ្នះ​លើ​អារម្មណ៍​ឯកោ និង​ភាព​ទទេរ​នេះ​ទេ?


ព្រះ​យេស៊ូវ​តែង​តែ​ស្តាប់​សម្រែក​ឈឺចាប់របស់​លោកអ្នក

ព្រះយេស៊ូវតែងតែគង់នៅក្បែ និងរង់ចាំលោកអ្នកជានិច្ច

ព្រះអម្ចាស់ (ព្រះយេស៊ូវ) ទ្រង់មានអំណាចអាចជួយលោកអ្នកនៅក្នុងស្ថានភាពអស់សង្ឃឹមបំផុតបាន ដែលលោកអ្នកមិនធ្លាប់ទទួលបានអារម្មណ៍ភ្លក់នៃព្រះវត្តមានរបស់ព្រះអង្គនោះឡើយ។


វាហាក់ដូចជាទ្រង់គង់នៅឆ្ងាយណាស់ ដែលទ្រង់មិនអាចមើលឃើញលោកអ្នក។ ប៉ុន្តែតាមពិត ព្រះទ្រង់តែងតែគង់នៅក្បែរលោកអ្នក ហើយធ្វើដំណើរទៅជាមួយលោកអ្នកជានិច្ច។ បញ្ហានៅត្រង់ថាលោកអ្នកមិនទទួលស្គាល់ទ្រង់ រហូតដល់មិនព្រមអធិស្ឋានទៅកាន់ទ្រង់ ហើយពឹងអោយទ្រង់ជួយ។ ការពិតគឺ លោកអ្នកមិនបានវង្វេងនៅក្នុងជីវិតនេះទេ។

ព្រះយេស៊ូវទ្រង់ចង់ជួយលោកអ្នកឲ្យរួចផុតពីអារម្មណ៍ឯកានេះ


តើលោកអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលទេ នៅពេលដែលអ្នកដឹងថាមានព្រះដែលធ្វើដំណើរជាមួយលោកអ្នកជារៀងរាល់ថ្ងៃ?


មិនត្រឹមតែប៉ុណ្ណឹងទេ​ទ្រង់ក៏បានសន្យាតាមរយៈព្រះបន្ទូលរបស់ទ្រង់ថា៖

«គឺ​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។


ទ្រង់បានលើកទឹកចិត្ត និងធានាដល់យើងថា យើងនឹងមិននៅតែម្នាក់ឯងទេ។ ដោយសារទ្រង់ស្រលាញ់ និងលះបង់គ្រប់យ៉ាងសម្រាប់យើង។

តើលោកអ្នកសម្រេចចិត្តនៅក្នុងការអធិស្ឋានទៅព្រះយេស៊ូវដែរឬទេ?

ប្រសិនបើលោកអ្នកចង់យកឈ្នះលើ អារម្មណ៍ឯកា និងការបាត់បង់ សូមចាប់ផ្តើមជាមួយនឹងព្រះវត្តមានរបស់ព្រះដែលគង់នៅក្បែរអ្នកឥលូវនេះ ដោយធ្វើតាមលំនាំអធិស្ឋានដូចខាងក្រោម៖


“ព្រះអម្ចាស់យេស៊ូវអើយ!


ទូលបង្គំជឿថា ព្រះអង្គជ្រាបពីអ្វីដែលទូលបង្គំកំពុងឆ្លងកាត់ឥលូវនេះ។ ទូលបង្គំជឿថា ទ្រង់ស្រលាញ់ទូលបង្គំ ហើយតែងតែនៅក្បែរទូលបង្គំជានិច្ច។


សូម​ទ្រង់បានយាងចូល​មក​ក្នុង​ជីវិត​ទូលបង្គំ ហើយ​ដកយកអារម្មណ៍ឯកា និងការបាត់បង់នេះ​ចេញ​ពី​ចិត្តទូលបង្គំផង។ សូម​ឲ្យ​ទូលបង្គំមាន​សេចក្ដី​សុខសាន្តនៅ​ក្នុង​ចិត្ត និងចិត្ត​រីករាយ​ឡើង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!


តើលំនាំនៃការអធិស្ឋានខាងលើ ដូចទៅនឹងអ្វីដែលលោកអ្នកចង់អធិស្ឋាននៅក្នុងចិត្តដែរឬទេ? ប្រសិនបើដូច​ នោះសូមអធិស្ឋានតាមលំនាំនោះម្តងទៀត ដូចជាលោកអ្នកកំពុងនិយាយជាមួយព្រះអង្គ។