ផលវិបាកនៃកំហឹង

Hopeless

ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ធុញថប់នឹងខ្លួនឯង ព្រោះខ្ញុំខឹងខ្លាំង។ ប៉ុន្តែលោកអ្នកចង់កម្ចាត់ទម្លាប់នេះ។ ពួកយើងសង្ឃឹមថា លោកអ្នកនឹងរកឃើញនូវគន្លឹះដ៏មានប្រយោជន៍សម្រាប់ជួយលោកអ្នកអោយចាកចេញពីកំហឹងនេះ។


១. តើអ្វី​ទៅ​ជា​កំហឹង?

កំហឹងគឺជាអារម្មណ៍ទូទៅ​ ដែលតែងតែមានតិចឬច្រើនចំពោះមនុស្សគ្រប់គ្នា។ ហើយវាទំនងជាកើតឡើងនៅពេលដែលយើងមានអារម្មណ៍ធុញថប់ ខកចិត្ត រងភាពអយុត្តិធម៌ ឬពេលមាននរណាម្នាក់រិះគន់មកកាន់យើង។​ ប្រសិនបើយើងអានព្រះគម្ពីរ យើងនឹងមើលឃើញព្រះថា ព្រះទ្រង់ក៏មានសេចក្តីក្រោធដែរ។ ប៉ុន្តែបញ្ហានោះគឺថា យើងប្រព្រឹត្តអំពើបាប ដោយសារកំហឹងដែលជាធម្មជាតិរបស់យើង ដែលទ្រង់មិនសព្វព្រះហឬទ័យ។​

 

២. ការដកយកកំហឹង

ពេលខ្លះកំហឹងក្លាយជាផ្នែកមួយនៃចរិតលក្ខណៈរបស់យើង នៅពេលដែលវាបានក្លាយទៅជាផ្ទះរបស់ នៅខាងក្នុងយើង នោះវាមុខជាធ្វើអោយយើងខូចខាតយ៉ាងខ្លាំង។ ព្រះបន្ទូលបានចែងថា អេភេសូរ ៤:២៦ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ។  


នៅពេលដែលកំហឹងបានចូលមកក្នុងខ្លួនរបស់យើង វាបញ្ឆេះអារម្មណ៍ និងគំនិតរបស់យើងក្ដៅឡើង។ ពេលកំហឹងឆេះឡើង វាបំផ្លាញយើងនូវសេចក្តីសុខសាន្ត សុភមង្គលនៅក្នុងជីវិតរបស់យើង​ ហើយព្រះជាម្ចាស់ក៏បានដាស់តឿនយើងនៅក្នុងការនៅជិតមនុស្សប្រភេទនោះដែរ។

ព្រះគម្ពីរសុភាសិត ២២:២៤ កុំ​ឲ្យ​ចង​ជា​មិត្រ នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ។


ជាការពិតណាស់ កំហឹងធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនងយើងជាមួយអ្នកដទៃ។ ប៉ុន្តែក៏វាអាចបង្ករបញ្ហារវាងទំនាក់ទំនងយើងជាមួយនឹងព្រះជាម្ចាស់ផងដែរ។ ព្រះជាម្ចាស់សព្វព្រះទ័យអោយយើងបានទទួលនូវព្រះពរ ក៏ប៉ុន្តែព្រះពរនោះក៏អាចបញ្ចប់ដោយព្រោះតែកំហឹងផងដែរ។​


៣. ព្រះជាម្ចាស់អាចជួយលោកអ្នកបាន

២ កូរិនថូស ៥:១០  ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ ព្រះគម្ពីរនេះបានបង្រៀនដល់យើងថា មុននឹងដាក់ការអ្វីនៅក្នុងគំនិតរបស់យើង នោះត្រូវដាក់គំនិតនោះទៅកាន់ព្រះយេស៊ូវគ្រីស្ទជាមុនសិន។ នោះមានន័យថា យើងត្រូវយកចិត្តទុកដាក់នូវអ្វីដែលយើងគិត និងអ្វីដែលយើងយកមកដាក់នៅក្នុងចិត្ត។ ព្រះទ្រង់អាចជួយដល់យើងនូវរាល់ការសម្រេចចិត្ត ក៏ប៉ុន្តែយើងត្រូវអនុញ្ញាតអោយទ្រង់គ្រប់គ្រងជីវិតយើងទាំងស្រុង ដើម្បីអោយទ្រង់អាចផ្លាស់ប្រែចិត្តគំនិតរបស់យើងទៅតាមព្រះហឬទ័យរបស់ទ្រង់។ ពេលនេះវាស្ថិតនៅលើលោកអ្នក ហើយនិងខ្ញុំនៅក្នុងការសម្រេចចិត្ត ថាត្រូវធ្វើតាមការដឹកនាំរបស់ព្រះ ឬដើរតាមការសម្រេចចិត្តរបស់ខ្លួនឯង។ ប្រសិនបើលោកអ្នកចង់អោយព្រះជួយដល់លោកអ្នក សូមអធិស្ឋានឥឡូវនេះ ហើយទូលសុំអោយព្រះបានជួយលោកអ្នក ដើម្បីអោយលោកអ្នកអាចរស់នៅតាមព្រះហឬទ័យរបស់ព្រះ ដោយការគ្មានឥទ្ធិពលនៃកំហឹង។

 

៤. សេចក្តីអធិស្ឋាន

ព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលពេញដោយក្តីស្រលាញ់ ទ្រង់ជ្រាបថា មានបញ្ហាជាច្រើនកើតឡើងនៅក្នុងជីវិតរបស់ទូលបង្គំ ដែលកើតឡើងដោយសារកំហឹង។​ ទូលបង្គំសូមអធិស្ឋាន សូមអោយទ្រង់បានជួយទូលបង្គំ ដើម្បីអោយទ្រង់បានជួយគ្រប់គ្រងកំហឹងរបស់ទូលបង្គំផង។ សូមអោយទូលបង្គំបានពេញដោយក្តីស្រលាញ់ និងក្តីអំណររបស់ទ្រង់ជានិច្ច មិនមែនជាកំហឹងឡើង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន។