តើអំពើល្អ និងអំពើអាក្រក់អាចកំណត់ជីវិត
និងជោគវាសនារបស់យើងបានដែរឬទេ?
មនុស្សគ្រប់រូបបានធ្វើអំពើល្អ និងអំពើអាក្រក់ពេញមួយជីវិតរបស់ពួកគេ។ តើមានអ្វីដែលអាចកំណត់បានថា តើយើងជាមនុស្សល្អ ឬជាមនុស្សអាក្រក់ដែរទេ? នោះជាការលំបាកណាស់នៅក្នុងការដឹង។ តើលោកអ្នកធ្លាប់គិតទេថា ជោគវាសនារបស់យើងមិនត្រូវបានកំណត់ដោយអំពើល្អ ឬអំពើអាក្រក់ទេ?
របៀបដែលយើងអាចថ្លឹងថ្លែងភាពខុសរវាងការល្អ និងការអាក្រក់
ប្រសិនបើយើងនិយាយអំពីការល្អ និងការអាក្រក់ យើងទាំងអស់គ្នាសុទ្ធតែមានទោស ហើយត្រូវទទួលទោសនោះ ដោយសារយើងបានប្រព្រឹត្តអំពើបាបជាច្រើន។ ប៉ុន្តែមានដំណោះស្រាយសម្រាប់ពួកយើងទាំងអស់គ្នា។
ដំណោះស្រាយដែលពោពេញទៅដោយក្តីសង្ឃឹម និងភាពក្លាហាន ដែលអាចធ្វើអោយយើងប្រឈមមុខនឹងអតីតកាល បច្ចុប្បន្ន និងអនាគតបាន។
លោកអ្នកអាចទទួលបាន នូវស្ថេរភាព យកយកចិត្តទុកដាក់ និងមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលប្រឈមមុខនឹងបញ្ហា។
តើលោកអ្នកចង់ដឹងអំពីដំណោះស្រាយនោះទេ?
ព្រះយេស៊ូវប្រទានដល់លោកអ្នកនូវអំណាចដើម្បីយកឈ្នះលើភាពទទេ និងភាពអស់សង្ឃឹម
ព្រះអង្គជាអ្នកបង្កើតសកលលោកនេះ ហើយគង់នៅជាមួយនឹងអ្នកជានិច្ច ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយផ្លាស់ប្រែជីវិតរបស់លោកអ្នក។
ទ្រង់ដឹងថា ជីវិតតែងតែពោរពេញដោយការលំបាក និងព្រឹត្តិការណ៍ផ្សេងៗ។ ដូច្នេះ ទ្រង់ប្រទានដល់លោកអ្នកនូវសេចក្តីសន្យា ថានឹងការពារអ្នករាល់គ្នា៖
«ចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។»
ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ ទ្រង់ជ្រាបរួចហើយ ហើយនឹងការពារ ហើយផ្តល់ឱ្យលោកអ្នកនូវសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់លោកអ្នក។
ព្រះយេស៊ូវគឺជាដំណោះស្រាយចំពោះអំពើបាបរបស់យើងទាំងអស់
ការលះបង់ដោយក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ដែលទ្រង់គ្មានកំហុសសោះ នឹងនាំមកនូវការផ្លាស់ប្តូរដល់ជោគវាសនារបស់យើង។
ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីរំដោះយើងចេញពីអំពើបាប ហើយធ្វើឲ្យជោគវាសនារបស់យើងផ្លាស់ប្តូរជារៀងរហូត លោកអ្នកនឹងទទួលបានការនោះ។
តើលោកអ្នកចង់ស្គាល់ទ្រង់ដែរឬទេ?
ព្រះយេស៊ូវស្រឡាញ់លោកអ្នក ហើយមានផែនការដ៏អស្ចារ្យសម្រាប់ជីវិតដ៏មានន័យរបស់អ្នក។
ព្រះទ្រង់បានបង្កើតលោកអ្នកជារូបអង្គទ្រង់។ ទ្រង់ស្រឡាញ់លោកអ្នកដោយគ្មានលក្ខខណ្ឌ ហើយមិនផ្លាស់ប្តូរឡើយ។ ទ្រង់ស្រលាញ់លោកអ្នកខ្លាំងណាស់ ដោយព្រោះទ្រង់បានសុគតជំនួសអំពើបាបលោកអ្នក។
គ្មានអ្វីអាចបំបែកសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះលោកអ្នកបានឡើយ។ ដូចគ្នានេះដែរ គ្មានអ្វីអាចដកយកជីវិតអស់កល្បជានិច្ចជាមួយទ្រង់ ដែលទ្រង់បានប្រទានដល់លោកអ្នកបានឡើយ។
ព្រះមានផែនការដ៏អស្ចារ្យ និងប្រទាននូវជីវិតដ៏មានអត្ថន័យដល់លោកអ្នក។ ទ្រង់បានសន្យាថា៖ «អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម»។
វាជាការដ៏អស្ចារ្យណាស់ ដែលព្រះអង្គជាអ្នកបង្កើតសកលលោក ស្ថានសួគ៌ និងផែនដី ទ្រង់ស្គាល់លោកអ្នក ហើយមានផែនការដ៏ល្អសម្រាប់លោកអ្នក។
ទ្រង់បានរៀបចំគ្រប់យ៉ាងសម្រាប់លោកអ្នក ទ្រង់កំពុងរង់ចាំលោកអ្នកអធិស្ឋានទៅកាន់ទ្រង់ឥលូវនេះ។
តើលោកអ្នកសម្រេចចិត្តនៅក្នុងការអធិស្ឋានទៅព្រះយេស៊ូវដែរឬទេ?
ប្រសិនបើលោកអ្នកចង់អធិស្ឋានទៅកាន់ព្រះយេស៊ូវ ដើម្បីយកឈ្នះនូវអារម្មណ៍នៃភាពទទេ និងភាពអស់សង្ឃឹម ចូរអធិស្ឋានតាមលំនាំអធិស្ឋានដូចខាងក្រោមនេះ៖
“ព្រះអម្ចាស់យេស៊ូវអើយ!
ទូលបង្គំដឹងថា ព្រះជ្រាបនូវអារម្មណ៍ដែលទទេ និងភាពអស់សង្ឃឹមដែលទូលបង្គំឆ្លងកាត់។ ទូលបង្គំដឹងថា ព្រះអង្គតែងតែស្រលាញ់ទូលបង្គំ ហើយគង់នៅក្បែរទូលបង្គំជានិច្ចគ្រប់ទីកន្លែង
សូមយាងចូលមកកាន់ជីវិតទូលបង្គំ ហើយដកយកអារម្មណ៍នៃភាពទទេ និងភាពអស់សង្ឃឹមរបស់ទូលបង្គំផង សូមទ្រង់បានមានបន្ទូលមកកាន់ទូលបង្គំ ដើម្បីបង្ហាញទូលបង្គំអំពីអត្ថន័យជីវិតដ៏ពិតប្រាកដ ដូចដែលទ្រង់បានបង្កើតទូលបង្គំមកដូចរូបអង្គទ្រង់។ អរគុណព្រះអង្គ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!
តើលំនាំនៃការអធិស្ឋានខាងលើដូចទៅនឹងអ្វីដែលលោកអ្នកចង់អធិស្ឋាននៅក្នុងចិត្តដែរឬទេ? ប្រសិនបើដូច នោះសូមអធិស្ឋានតាមលំនាំនោះម្តងទៀត ដូចជាលោកអ្នកកំពុងនិយាយជាមួយព្រះអង្គ។
ចង់ស្វែងយល់បន្ថែម
ឆាតជាមួយពួកយើង!