តើលោក​អ្នក​មាន​អារម្មណ៍​ទទេ និង​អស់​សង្ឃឹម​ក្នុង​ជីវិត​ដែរឬទេ?

ជីវិតមានពណ៌ចម្រុះ និងភាពចម្រុះគ្នា។ ជា​ច្រើន​ដង លោកអ្នក​មើល​ឃើញ​ជីវិត​របស់​មនុស្ស​ម្នាក់​នេះ ឬ​អ្នក​នោះ​សប្បាយ​ចិត្ត និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោកអ្នកក៏ចង់ឱ្យជីវិតរបស់លោកអ្នកដូចគ្នាដែរ។ ប៉ុន្តែនៅពេលដែលលោកអ្នកក្រឡេកមើលទៅជីវិតរបស់លោកអ្នកវិញ លោកអ្នកមើលមិនឃើញអ្វីសោះ លើកលែងតែភាពពណ៌ខ្មៅនៃអារម្មណ៍ទទេ និងភាពអស់សង្ឃឹម។


មានសម្ពាធជាច្រើននៅក្នុងជីវិត និងការងារជាច្រើនកើតឡើង។ ហើយលោក​អ្នក​មាន​អារម្មណ៍​​សង្ស័យ​អំពី​ខ្លួន​ឯង និង​អារម្មណ៍​នៃ "ភាព​មិន​ប្រាកដ​ប្រជា" នៅ​កណ្តាល​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចលាចល និង​ការ​ព្រួយ​បារម្ភ។ ទោះ​ជា​យ៉ាង​ណា លោកអ្នក​ដឹង​ថា លោក​អ្នក​គួរ​តែ​រីករាយ​នឹង​ជីវិត​ឥឡូវ​នេះ ហើយ​មាន​គោល​ដៅ​ដើម្បី​ព្យាយាម​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​នា​ពេល​អនាគត។ ប៉ុន្តែអ្វីគ្រប់យ៉ាងនៅតែត្រលប់មកអារម្មណ៍នៃភាពទទេនោះវិញ។


ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីយកឈ្នះអារម្មណ៍នៃភាពទទេរ និងអស់សង្ឃឹមនេះ។

ចូរបន្តអាន និងស្វែងរកគន្លឹះនៃស្ថានភាពរបស់អ្នកនៅខាងក្រោមនេះ៖


ហេតុអ្វីបានជាលោកអ្នកមានអារម្មណ៍ថាទទេ?

អារម្មណ៍នៃភាពអស់សង្ឃឹមក្នុងជីវិតលេចឡើងបន្ទាប់ពីមានការផ្លាស់ប្តូរដ៏ធំមួយកើតឡើងចំពោះលោកអ្នក។ ពេល​ប្រឈម​មុខ​នឹង​ហេតុការណ៍ដ៏​ធំ​នោះ អ្នក​នឹង​ងាយ​ធ្លាក់​ក្នុង​អារម្មណ៍​នេះ។

ទាហរណ៍ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬបែកបាកទំនាក់ទំនង អាចបង្កើតភាពទទេនៅក្នុងដួងចិត្តរបស់អ្នក។


ហេតុផលសំខាន់មួយទៀតដែលលោកអ្នកមានអារម្មណ៍ថាទទេគឺដោយសារតែលោកអ្នកមិនអាចស្វែងរកអត្ថន័យនៃជីវិតរបស់អ្នក។


ក្នុងរយៈពេលដ៏វែង ភាពទទេនៅក្នុងដួងចិត្តរបស់លោកអ្នកនឹងបង្កើតអារម្មណ៍ពិការ និងភាពអស់សង្ឃឹមក្នុងជីវិត។

តើ​មាន​វិធី​ណា​មួយ​ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​អារម្មណ៍​នៃ​ភាព​ទទេ​ស្អាត និង​ភាព​អស់សង្ឃឹម​នេះបាន​ទេ?

«កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​ព្រះទ្រង់គង់​នៅ​ជា​មួយ​នឹង​លោកអ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ

ពី​ព្រោះ​ទ្រង់​ជា​ព្រះ​នៃលោកអ្នក ទ្រង់នឹង​ចំរើន​កំឡាំង​ដល់​លោកអ្នក»

ព្រះយេស៊ូវ​ប្រទាន​ដល់លោកអ្នក​នូវ​អំណាច​ដើម្បី​យក​ឈ្នះ​លើ​ភាព​ទទេ និង​ភាពអស់សង្ឃឹម

ព្រះ​អង្គជាអ្នក​បង្កើត​សកលលោក​នេះ ហើយគង់​នៅ​ជា​មួយនឹង​អ្នក​ជានិច្ច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយផ្លាស់ប្រែ​ជីវិត​របស់លោក​អ្នក។


ទ្រង់ដឹងថា ជីវិតតែងតែពោរពេញដោយការលំបាក និងព្រឹត្តិការណ៍ផ្សេងៗ។ ដូច្នេះ ទ្រង់​ប្រទាន​ដល់លោក​អ្នក​នូវ​សេចក្តីសន្យា​ ថា​នឹង​ការពារ​អ្នក​រាល់​គ្នា​​៖ «ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។»


ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ ទ្រង់ជ្រាបរួចហើយ ហើយនឹងការពារ ហើយផ្តល់ឱ្យលោកអ្នកនូវសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់លោកអ្នក។​

ព្រះយេស៊ូវប្រទានអំណាចដល់លោកអ្នក នូវក្នុងការយកឈ្នះលើភាពទទេ និងភាពអស់សង្ឃឹម


ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយទ្រង់គង់នៅជាមួយនឹងលោកអ្នក ទ្រង់ចង់ប្រទានដល់លោកអ្ននូវជីវិតថ្មីដែលពេញបរិបូរណ៍។


ទ្រង់ដឹងថាជីវិតគឺតែងតែប្រឈមមុខនឹងទុក្ខលំបាក និងហេតុការណ៍អាក្រក់ផ្សេងៗ។ ដូច្នេះហើយទ្រង់បានប្រទានការសន្យាថា នឹងការពារដល់យើងទាំងអស់គ្នា «ដូច្នេះ​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ»។​


ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតក៏ដោយ ព្រះទ្រង់ជ្រាប ហើយទ្រង់ការពារដល់លោកអ្នក និងប្រទានដល់លោកអ្នកនូវសេចក្តីសុខសាន្តនៅក្នុងចិត្តជានិច្ច។​

ព្រះយេស៊ូវស្រឡាញ់លោកអ្នក ហើយមានផែនការដ៏អស្ចារ្យសម្រាប់ជីវិតដ៏មានន័យរបស់អ្នក។


ព្រះ​ទ្រង់បានបង្កើតលោកអ្នកជារូបអង្គទ្រង់។ ទ្រង់ស្រឡាញ់លោកអ្នកដោយគ្មានលក្ខខណ្ឌ ហើយមិនផ្លាស់ប្តូរឡើយ។ ទ្រង់ស្រលាញ់លោកអ្នកខ្លាំងណាស់ ដោយព្រោះទ្រង់បានសុគតជំនួសអំពើបាបលោកអ្នក។


គ្មានអ្វីអាចបំបែកសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះលោកអ្នកបានឡើយ។ ដូចគ្នានេះដែរ គ្មានអ្វីអាចដកយកជីវិតអស់កល្បជានិច្ចជាមួយទ្រង់ ដែលទ្រង់បានប្រទានដល់លោកអ្នកបានឡើយ។


ព្រះមានផែនការដ៏អស្ចារ្យ និងប្រទាននូវជីវិតដ៏មានអត្ថន័យដល់លោកអ្នក។​ ទ្រង់​បាន​សន្យា​ថា​៖ ​«​អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម»។


វាជាការដ៏អស្ចារ្យណាស់ ដែលព្រះអង្គជាអ្នកបង្កើតសកលលោក ស្ថានសួគ៌ និងផែនដី ទ្រង់ស្គាល់លោកអ្នក ហើយមានផែនការដ៏ល្អសម្រាប់លោកអ្នក។


ទ្រង់​បាន​រៀបចំ​គ្រប់​យ៉ាង​សម្រាប់​លោកអ្នក ទ្រង់កំពុងរង់ចាំលោកអ្នកអធិស្ឋានទៅកាន់ទ្រង់ឥលូវនេះ។​


តើលោកអ្នកសម្រេចចិត្តនៅក្នុងការអធិស្ឋានទៅព្រះយេស៊ូវដែរឬទេ?


ប្រសិនបើលោកអ្នកចង់អធិស្ឋានទៅកាន់ព្រះយេស៊ូវ ដើម្បីយកឈ្នះនូវអារម្មណ៍នៃភាពទទេ និងភាពអស់សង្ឃឹម ចូរអធិស្ឋានតាមលំនាំអធិស្ឋានដូចខាងក្រោមនេះ៖


“ព្រះអម្ចាស់យេស៊ូវអើយ!


ទូលបង្គំដឹងថា ព្រះជ្រាបនូវអារម្មណ៍ដែលទទេ​ និងភាពអស់សង្ឃឹមដែលទូលបង្គំឆ្លងកាត់។ ទូលបង្គំដឹងថា ព្រះអង្គតែងតែស្រលាញ់ទូលបង្គំ ហើយគង់នៅក្បែរទូលបង្គំជានិច្ចគ្រប់ទីកន្លែង


សូមយាងចូលមកកាន់ជីវិតទូលបង្គំ ហើយដកយកអារម្មណ៍នៃភាពទទេ និងភាពអស់សង្ឃឹមរបស់ទូលបង្គំផង សូមទ្រង់បានមានបន្ទូលមកកាន់ទូលបង្គំ ដើម្បីបង្ហាញទូលបង្គំអំពីអត្ថន័យជីវិតដ៏ពិតប្រាកដ ដូចដែលទ្រង់បានបង្កើតទូលបង្គំមកដូចរូបអង្គទ្រង់។ អរគុណព្រះអង្គ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!


តើលំនាំនៃការអធិស្ឋានខាងលើដូចទៅនឹងអ្វីដែលលោកអ្នកចង់អធិស្ឋាននៅក្នុងចិត្តដែរឬទេ? ប្រសិនបើដូច​ នោះសូមអធិស្ឋានតាមលំនាំនោះម្តងទៀត ដូចជាលោកអ្នកកំពុងនិយាយជាមួយព្រះអង្គ។