របៀបអធិស្ឋានពេលជួបបញ្ហា

បញ្ហាគឺជាផ្នែកមួយនៃជីវិត ដែលយើងគ្រប់គ្នាតែងតែជួបប្រទះ។ គ្មានមនុស្សណាដែលមិនធ្លាប់ឆ្លងកាត់ទុក្ខលំបាកនៅក្នុងជីវិតនោះទេ។ បញ្ហារបស់មនុស្សម្នាក់ៗ មានខុសៗគ្នា អ្នកខ្លះមានបញ្ហាគ្រួសារ អ្នកខ្លះមានបញ្ហាការងារ អ្នកខ្លះទៀតមានបញ្ហាសុខភាព។ ប៉ុន្តែរបៀបដែលយើងដោះស្រាយនោះ គឺជាការដ៏ចំបាច់បំផុត។
លោកអ្នកតែងតែធុញទ្រាន់ចំពោះបញ្ហារបស់លោកអ្នក ហើយគិតថាប្រហែលជាព្រះជាម្ចាស់ទ្រង់ចេញឆ្ងាយពីលោកអ្នក ហើយមិនស្តាប់ការអធិស្ឋានរបស់លោកអ្នកហើយមើលទៅ។ ឬលោកអ្នកអាចមានការខកចិត្តចំពោះស្ថានភាព ដែលគ្មានអ្វីផ្លាស់ប្តូរទាល់តែសោះ។ នៅក្នុងព្រះគម្ពីរទំនុកដំកើងបានចែងថា សូមទតមើលសេចក្តីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ។ បញ្ហា ឬទុក្ខលំបាក កំពុងបង្រៀនលោកអ្នកពីអ្វីមួយ។ វាជាពេលវេលាដែលរំលឹកយើងថា យើងត្រូវចូលមកកាន់ព្រះជាម្ចាស់។ យើងត្រូវអធិស្ឋាន សូមអោយព្រះហស្ថដ៏ពេញដោយសេចក្តីសេចក្តីមេត្តាករុណរបស់ព្រះ បានចូលមកសម្រាលទុក្ខលំបាករបស់យើង។ ឥលូវនេះ ចូរចាប់ផ្តើមអធិស្ឋានសម្រាប់បញ្ហារបស់លោកអ្នក។
«ឱព្រះដ៏មានពេញដោយមេត្តាករុណា ទូលបង្គំចូលមកកាន់ទ្រង់ ទ្រង់ជ្រាបពីស្ថានភាពរបស់ទូលបង្គំ ហើយទ្រង់ពិតជាមានដំណោះស្រាយចំពោះបញ្ហារបស់ទូលបង្គំ។ ទូលបង្គំទូលសូម សូមទ្រង់ទ្រង់មានទ្រង់មានសេចក្តីមេត្តាករុណាដល់ទូលបង្គំផង ព្រះអង្គអើយ សូមបង្ហាញសិរីរុងរឿងរបស់ទ្រង់ មកកាន់ជីវិតទូលបង្គំ ដើម្បីលាតព្រហស្តដ៏រឹងមាំរបស់ទ្រង់ ហើយរំដោះទូលបង្គំចេញពីបញ្ហាទាំងអស់នេះ។ សូមទ្រង់បានអត់ទោសបាប ហើយបន្តសេចក្តីសប្បុរសទ្រង់ចំពោះទូលបង្គំ។ សូមស្ដារទូលបង្គំឡើយវិញនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន»
នេះជារបៀបដែលលោកអ្នកត្រូវអធិស្ឋានជារៀងរាល់ថ្ងៃ។ ទ្រង់នឹងស្តាប់ ហើយឆ្លើយតបការអធិស្ឋានរបស់លោកអ្នក។ ពង្រឹងសេចក្តីជំនឿរបស់លោកអ្នក នោះលោកអ្នកនោះស្ថានភាពលោកអ្នកនឹងផ្លាស់ប្តូរ។